មន្ទីរកសិកម្មបានរៀបចំសិក្ខាសាលា ស្តីពីបច្ចេកទេសជៀជ័រ វិធានការពារ និងព្យាបាលជំងឺលើដំណាំកៅស៊ូ ដល់សមាជិកបណ្ដុំអាជីវកម្មដំណាំកៅស៊ូ នៅក្នុងស្រុកពេជ្រាដា
ចេញ​ផ្សាយ ១៣ តុលា ២០២០
489

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រោមការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ស្តីពីបច្ចេកទេសជៀជ័រ វិធានការពារ និងព្យាបាលជំងឺលើដំណាំកៅស៊ូ ដល់សមាជិកបណ្ដុំអាជីវកម្មដំណាំកៅស៊ូ នៅសាលាឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រោមអធិតីភាពលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពី លោកអភិបាលរងស្រុក លោកមេឃុំ លោកអនុប្រធានមន្ទីរ មេភូមិ មន្រ្តី ទីប្រឹក្សាកម្មវិធី និងប្រជាកសិករជាសមាជិកបណ្ដុំ សរុប ៥៦នាក់ ក្នុងនោះស្រី ១២នាក់។ ជាលទ្ធផលនៃវគ្គសិក្ខាសាលាមានដូចខាងក្រោម៖

១. បង្ហាញពីបច្ចេកទេសជៀជ័រកៅស៊ូ

២.បង្ហាញពីបច្ចេកទេសប្រើប្រាស់ថ្នាំរំញោច     

៣.បង្ហាញពីបច្ចេកទេសថែទាំ វិធានការការពារ និងការព្យាបាលជំងឺលើដំណាំកៅស៊ូ

ក្រោយចប់កម្មវិធីមន្ទីរក៏បានប្រគល់ ជី និងថ្នាំកសិកម្ម មួយចំនួនដល់សមាជិកបណ្ដុំផងដែរ ក្នុងនោះ កសិករម្នាក់ៗទទួលបាន ជី15-15-15 ចំនួន ៧៥គីឡូក្រាម និងថ្នាំកំចាត់ផ្សិត Ridomil ចំនួន ៣កញ្ចប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter