ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះត្រួតពិនិត្យការចិញ្ចឹមជ្រូក និងមាន់ របស់កសិករ នៅក្នុងស្រុកកែវសីមា
ចេញ​ផ្សាយ ១៦ តុលា ២០២០
341

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា  ឆ្នាំ២០២០ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយមន្រ្តីសម្របសម្រួលឃុំស្រែព្រះ និងឃុំស្រែខ្ទុម(CEW) ស្រុកកែវសីមា៖
១. បានចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមេជ្រូកបង្ហាញ នៃបណ្តុំអាជីវកម្មជ្រូក របស់កសិករចំនួន ០៥គ្រួសារ ដែលមាន កសិករ ឈួន អ៉ីម(ភូមិស្រែខ្ទុម) កសិករ ឡូញ ស៊ីម(ភូមិស្រែព្រះ) កសិករ សំអុល ផល្លី(ភូមិសស្រែព្រះ) កសិករ មួន សុខុម (ភូមិសស្រែព្រះ)និង កសិករ លើម សេង(ភូមិពូចារ) ជាកសិករដែលទទួលបានពូជជ្រូក ចំណី សម្ភារៈបរិក្ខា និងវ៉ាក់សាំងការពារជំងឺ ០៥មុខ ជាសមាជិកបណ្តុំអាជីវកម្មជ្រូកឃុំស្រែព្រះ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) ។ កសិករទាំង ០៥គ្រួសារ បានចិញ្ចឹមជ្រូកបានលូតលាស់បានល្អប្រសើរ និងបានប្រើប្រាស់វ៉ាក់សាំងការពារជំងឺជ្រូក(ប៉េស្ត កញ្រ្ជិល សាទឹក រលាកផ្លូវដង្ហើម និងរលាកសួត)បានរួចរាល់ និងការកត់ត្រាទៅលើការចំណាយផ្សេងៗ ។
២. បានចុះការពិនិត្យការចិញ្ចឹមមាន់បង្ហាញរបស់កសិករ ក្រឹង វា និងកសិករ ស៊ឹង ប៊ុនធឿន ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុមដែលកូនមាន់មានបញ្ហារាគឈាម សំកុក  អត់ស៊ីចំណី និងងាប់ បន្ទាប់មកក្រុមការងារបានឱ្យកសិករធ្វើវ៉ាក់សាំងការពារជំងឺគូមបូរូ Gumboro លើកូនមាន់អាយុ១០-១៤ថ្ងៃ និងថ្នាំព្យាបាលប្រើ TTS និង Bio.Anal-C លាយទឹកឱ្យកូនមានផឹករយៈពេល៣-៥ថ្ងៃ។  ការប្រើប្រាស់ថ្នាំទំលាក់បរាសិត
( អាលប៊ិនសូល Albenzone) ប្រើ ០១ខែម្តង ។

ចំនួនអ្នកចូលទស្សនា
Flag Counter