លោកអនុប្រធានមន្ទីរ ដឹកនាំក្រុមការងារកម្មវិធីASPIRE ចុះត្រួតពិនិត្យអាងបង្កាត់ និងការងារបង្កាត់ត្រី របស់កសិករ ស៊ាប ស៊ីធន់ ក្នុងស្រុកកោះញែក
ចេញ​ផ្សាយ ១៦ តុលា ២០២០
236

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា  ឆ្នាំ២០២០ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) និងមានការចូលរួមពីក្រុមការងាររបស់អង្គការCRDT ចុះត្រួតពិនិត្យអាងបង្កាត់ពូជ និងការងារបង្កាត់ពូជត្រី របស់កសិករ ស៊ាប ស៊ីធន់ នៃកម្មវិធីASPIRE ដែលអនុវត្តដោយអង្គការCRDT ស្ថិតនៅភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ដែលអាចមានលទ្ធភាពផ្គត់ផ្គង់កូនត្រីប្រហែល ២ ៤០០ ០០០ក្បាល និងបានចុះប្រជុំណែនាំ ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំស្រែសង្គម ស្រែហ៊ុយ និងអបួនលើ ដើម្បីវាយតម្លៃក្នុងអនុវត្តបច្ចេកទេសកសិកម្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករគោលដៅ ។

ចំនួនអ្នកចូលទស្សនា
Flag Counter