លោកប្រធាន និងអនុប្រធានមន្ទីរកសិកម្ម អមដំណើរឯកឧត្តអភិបាលខេត្ត ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងស្រុកកោះញែក
ចេញ​ផ្សាយ ១៩ តុលា ២០២០
365

មណ្ឌលគិរី ៖ ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២០ លោកប្រធាន លោកអនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអមដំណើរឯកឧត្តម ស្វាយសំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីចុះពិនិត្យមើលគ្រោះទឹកជំនន់នៅឃុំណងឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ និងភូមិផងដែរ។ ជាលទ្ធផលតាមការពិនិត្យជាក់ស្តែងគឺ មិនមានផលប៉ះពាល់ដល់ដំណាំស្រូវ និងដំំណាំរួមផ្សំរបស់កសិករនោះទេ គ្រាន់តែលិចផ្លូវថ្នល់មួយចំនួន និងលិចផ្ទះប្រជាពលរដ្ឋចំនួន ០៧ខ្នង នៅក្នុងរយះពេលខ្លីទឹកបានស្រកទៅវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter