លោកអនុប្រធានមន្ទីរដឹកនាំក្រុមការងារកម្មវិធីASPIRE ចុះត្រួតពិនិត្យ និងពិភាក្សាទីតាំងអាងបង្កាត់ និងការងារបង្កាត់ត្រីរបស់កសិករ ហាច ឆន នៅស្រុកកែវសីមា
ចេញ​ផ្សាយ ២៣ តុលា ២០២០
217

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារកម្មវិធី ASPIRE រួមមានខណ្ឌរដ្ឋបាលជលផល ទីប្រឹក្សាកម្មវិធី មន្ត្រីតាមដាននិងវាយតម្លៃ និងមានចូលរួមពីតំណាងអង្គការCRDT មន្ត្រីសម្របសម្រួលស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះប្រជុំត្រួតពិនិត្យ និងពិភាក្សាទីតាំងអាងបង្កាត់ និងការងារបង្កាត់ត្រី របស់កសិករ ហាច ឆន ប្រធានបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ដែលអនុវត្តដោយឧបករណ៍ជួលអ្នកខាងក្រៅ ដើម្បីពង្រឹងការងារបង្កាត់ឱ្យមាននិរន្តភាព និងសម្រួលដល់សមាជិកបណ្ដុំផ្សេងៗទៀត និងកសិករនៅក្នុងមូលដ្ឋាន ដែលស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា និងបានប្រជុំណែនាំអំពីការត្រួតពិនិត្យគុណផលចំណេះដឹងរបស់កសិករទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ។ បន្ទាប់មកបានចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករចំនួន ០៤គ្រួសារផងដែរ ជាលទ្ធផលសង្កេតឃើញថាកសិករ ០៣គ្រួសារ ត្រីមានការលូតលាស់ល្អ ហើយកសិករ ០១គ្រួសារ មានការលូតលាស់យឺតយ៉ាវ  មន្ទីរក៏បានណែនាំ អំពីការផ្ដល់ចំណីឱ្យគ្រប់គ្រាន់ ការគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវ និងផ្ដល់អុកស៊ីសែនឱ្យគ្រប់គ្រាន់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter