មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រៀបចំដំណើរផ្សារចុងសប្តាហ៍ខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ២៤ តុលា ២០២០
371

មណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២០ ដើម្បីលើកកម្ពស់ការដាំដុះដំណាំបន្លែ ការចិញ្ចឹមសត្វ និងការផ្ដល់ទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្នុងខេត្តមណ្ឌលគិរី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដោយមានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានសហការជាមួយគម្រោង AIMS នៃមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី រៀបចំផ្សារចុងសប្ដាហ៍ ដោយបាននាំផលិតផលកសិកម្មជាច្រើនដើម្បីតាំងលក់នៅក្នុងផ្សារចុងសប្ដាហ៍នេះ។ ផ្សារចុងសប្ដាហ៍ខេត្តមណ្ឌលគិរី ត្រូវបានដាក់សម្ពោធឡើងក្រោមអធិបតីភាព ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី​ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការដៃគូពាក់ព័ន្ធនានា ដែលមានទីតាំងស្ថិតនៅលើសួរច្បារក្រុងសែនមនោរម្យ ក្បែរសំណាក់ដំរីដែក។

ចំនួនអ្នកចូលទស្សនា
Flag Counter