ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះតាមដានស្រែបង្ហាញ និងការងារបង្កបង្កើនផលរបស់កសិករនៅក្នុងស្រុកកោះញែក
ចេញ​ផ្សាយ ២៧ តុលា ២០២០
340

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២០ លោកប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយលោក អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកោះញែក
១-ចុះតាមដានស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវ ជាលទ្ធផល ៖ ស្រូវកំពុងចាប់ផ្ដើមទុំ ៧០ ទៅ ៨០% រងចាំថ្ងៃប្រមូលផល និងស្រូវមួយចំនួនត្រូវបានដួល ដោយសារទឹកភ្លៀង ។
២-ពិនិត្យការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ សង្កេតឃើញថា ៖
- ស្រូវស្រាល កំពុងប្រមូលផលជាបណ្ដើៗ
- ស្រូវកណ្ដាល កំពុងចាប់ផ្ដើមទុំ ៧០-៨០% រកចាំថ្ងៃប្រមូលផល
- ស្រូវធ្ងន់ កំពុងចេញផ្កា ហើយនៅក្នុងស្រែសង្កេតឃើញមានទឹក ៣-៥ស.ម មិនមានបញ្ហាប្រឈម និងស្រូវស្កកឡើយ ។
- តាមការសន្និដ្ឋាន ទន្និផលស្រូវអាចនឹងកើនឡើងលើសឆ្នាំមុន ។

ចំនួនអ្នកចូលទស្សនា
Flag Counter