ក្រុមការងារកម្មវិធីASPIRE ចុះតាមដាន និងត្រួតពិនិត្យការចិញ្ចឹមឃ្មុំ នៃបណ្តុំអាជីវកម្មចិញ្ចឹមឃ្មុំសហគមន៍ព្រៃឈើអូរចុងណាច
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២០
355

មណ្ឌលគិរី ៖ ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព .ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២រសៀល ក្រុមការងារកម្មវិធីASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី រួមមាន មន្ត្រីខណ្ឌរដ្ធបាលព្រៃឈើមណ្ឌលគិរី ទីប្រឹក្សាគម្រោង អ្នកសម្របសម្រួលគម្រោងឃុំពូជ្រៃ លោកមេឃុំ ដឹកនាំដោយលោក ហាន សុភក្តិ ជាអនុប្រធានមន្ទីរ បានចុះតាមដាន និងត្រួតពិនិត្យការចិញ្ចឹមឃ្មុំ នៃបណ្តុំអាជីវកម្មចិញ្ចឹមឃ្មុំសហគមន៍ព្រៃឈើអូរចុងណាច ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា នៅក្នុងសំបុកឃ្មុំនីមួយៗសត្វឃ្មុំមានសុខភាពល្អ មានតែពីរ ទៅបីសំបុកតែប៉ុណ្តោះសត្វឃ្មុំមានសភាពខ្សោយដោយខ្វះចំណី ដែលអាចអោយសត្វស្រមោចចូលស៊ីបាន ។ ក្រុមការងារបានណែនាំដល់សមាជិកនៃបណ្តុំអាជីវកម្មចឹញ្ចឹមឃ្មុំជួយមើលថែនាំអោយបានល្អ និងផ្តល់ចណីអោយបានគ្រប់គ្រាន់រហូតឈានដល់រដូវផ្កាព្រៃចូលមកដល់ នឹងឈានដល់ការប្រមូលទឹកឃ្មុំនៅពេលខាងមុខនេះឆាប់ៗ ។

ចំនួនអ្នកចូលទស្សនា
Flag Counter