ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះត្រួតពិនិត្យតាមដានបណ្ដុំអាជីវកម្មដំឡូងមី និងការធ្វើបង្ហាញរបស់កសិករ នៅស្រុកកែវសីមា
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២០
503

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយប្រធានសម្របសម្រួលស្រុកកែវសីមា CEWs ឃុំស្រែខ្ទុម និងអនុប្រធានបណ្ដុំ បានចុះពិនិត្យតាមដានបណ្ដុំអាជីវកម្មដំឡូងមី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) និងការធ្វើបង្ហាញដល់កសិករ ជិន ភ្លុក និងកសិករ បៀន ពៅ នៅភូមិត្រពាំងផ្អេរ និងភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវ សីមា ដែលបានអង្កេតឃើញថា៖
-ចំការកសិករ ជិន ភ្លុក មានដងដើម កាលូតលាស់ និងមើមល្អជាងចំការកសិករ បៀន ពៅ ។
-ក្រុមការងារបានផ្ដល់បច្ចេកទេសនិងវិធីសាស្ត្រក្នុងការទុកពូជដំណាំដំឡូងមីនៅរដូវកាលក្រោយទៀត។
-កសិករ ជិន ភ្លុក បង្ហាញពីបទពិសោធន៍នៃការប្រើជីនិងថ្នាំដើម្បីព្យាបាលនិងការកាត់បន្ថយលើការរួញស្លឹក។
*ផែនការបន្ទាប់
-ក្រុមការងារ CEWs និងអនុប្រធានបណ្ដុំ ចុះជួបជាមួយសមាជិកបណ្ដុំដើម្បី ពិភាក្សា បន្ថែមលើកាទិញលក់ដំឡូងមីតាមកិច្ចសន្យា ។
-CEWsឃុំស្រែខ្ទុម និងសមាជិកបណ្តុំ កត់ត្រាលើផ្ទៃដី ទិន្នផល នឹងចំនួនសមាជិកទិញសម្ភារៈកសិកម្មតាមកិច្ចសន្យា។

ចំនួនអ្នកចូលទស្សនា
Flag Counter