មណ្ឌលគិរី ៖ ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការស្នើសុំអន្តរាគមន៍ពីកសិករឈ្មោះ ម៉ាន ម៉ាអេល កសិករចិញ្ចឺមគោ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា លោកអនុប្រធាន និង មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះពិនិត្យការចិញ្ចឹមគោ របស់លោក ម៉ាន ម៉ាអេល ដែលមានចំនួនគោ ៨០ក្បាល ដែលកំពុងឈឺ ចេញរោគសញ្ញា ដំបៅនៅអណ្តាត អញ្ចាញធ្មេញ ច្រមុះ និងក្រចកជើង មិនស៊ីចំណី (សង្ស័យជំងឺអុតក្តាម) ក្រុមការងារបានព្យាបាលដោយប្រើថ្នាំមេទីឡែនប្លូ(Methylenblue) លាបកន្លែងមានដំបៅ ចងសត្វនៅម្លប់នៅក្នុងក្រោល និងចំណីទន់ៗ ដូចជាស្មៅខ្ចី កន្ទក់ ដើមចេក...។