ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតតាមដាន ការចិញ្ចឹមជ្រូក និងមាន់ របស់កសិករនៅក្នុងស្រុកកែវសីមា
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
339

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា  ឆ្នាំ២០២០   
លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយលោកប្រធានសម្របសម្រួលស្រុក និងមន្រ្តីសម្របសម្រួលឃុំស្រែព្រះ និងឃុំស្រែខ្ទុម(CEW) ស្រុកកែវសីមា៖
ក.បានចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមេជ្រូកបង្ហាញ នៃបណ្តុំអាជីវកម្មជ្រូក របស់កសិករចំនួន ០៥គ្រួសារ ដែលមាន ១.កសិករ ឈួន អ៉ីម(ភូមិស្រែខ្ទុម) ២.កសិករ ឡូញ ស៊ីម(ភូមិស្រែព្រះ) ៣.កសិករ សំអុល ផល្លី(ភូមិស្រែព្រះ) ៤.កសិករ មួន សុខុម (ភូមិស្រែព្រះ)និង ៥.កសិករ លើម សេង(ភូមិពូចារ) ជាកសិករដែលទទួលបានពូជជ្រូក ចំណី សម្ភារៈបរិក្ខា និងវ៉ាក់សាំងការពារជំងឺ០៥មុខ ជាសមាជិកបណ្តុំអាជីវកម្មជ្រូកឃុំស្រែព្រះ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) ។ កសិករទាំង៥គ្រួសារ បានចិញ្ចឹមជ្រូកបានលូតលាស់បានល្អប្រសើរ និងបានប្រើប្រាស់វ៉ាក់សាំងការពារជំងឺជ្រូក(ប៉េស្ត កញ្រ្ជិល សាទឹក រលាកផ្លូវដង្ហើម និងរលាកសួត)បានរួចរាល់ និងការកត់ត្រាទៅលើការចំណាយផ្សេងៗ ។
ខ.បានចុះការពិនិត្យការចិញ្ចឹមមាន់បង្ហាញរបស់កសិករ ជា សម្បត្តិ ក្រឹង វ៉ា និងកសិករ ស៊ឹង ប៊ុនធឿន ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុមដែលមាន់ឈឺមានរោគសញ្ញាដូចជា: សំកុក
ឡើងស្លេះ ធ្លាក់ស្លាប រួញក រួចងាប់ បន្ទាប់មកក្រុមការងារបានឱ្យកសិករប្រើប្រ្រាស់ថ្នាំព្យាបាលBio.ampicoli និង Bio.Anal-C លាយទឹកឱ្យផឹករយៈពេល ៣-៥ថ្ងៃ និងធ្វើការបាញ់សំលាប់មេរោគ(Promo-sep)ឲ្យបានជាប្រចាំ។  ការប្រើប្រាស់ថ្នាំទំលាក់បរាសិត ។

ចំនួនអ្នកចូលទស្សនា
Flag Counter