ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យការចិញ្ចឹមសត្វ របស់កសិករនៅក្នុងស្រុកកោះញែក
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
396

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយមន្រ្តីស្រុកកោះញែកសម្របសម្រួលឃុំស្រែសង្គម(CEW) ស្រុកកោះញែក
- បានចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមេជ្រូកបង្ហាញ នៃបណ្តុំអាជីវកម្មជ្រូក របស់កសិករចំនួន០៥គ្រួសារ ដែលមាន ១.កសិករ សែត ស្រីម៉ៅ (ភូមិចំរើន) ២.កសិករ អឿន ស្រីមុំ (ភូមិសិរីមានរិទ្ធ) ៣.កសិករ សារឿន ពៅ(ភូមិសិរីមានរិទ្ធ) ៤.កសិករ ណេត ស៊ិមឿន (ភូមិសិរីមានរិទ្ធ)និង ៥.កសិករ ស៊ុន គឹមហុង(ភូមិមានជ័យ) ជាកសិករដែលទទួលបានពូជជ្រូក ចំណី សម្ភារៈបរិក្ខា និងវ៉ាក់សាំងការពារជំងឺ០៥មុខ ជាសមាជិកបណ្តុំអាជីវកម្មជ្រូកឃុំស្រែសង្គម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) ។ កសិករទាំង៥គ្រួសារ បានចិញ្ចឹមជ្រូកបានលូតលាស់បានល្អប្រសើរ និងបានណែរនាំការព្យាបាលអង្កែ ព្រូន ដោយប្រើថ្នាំអ៊ីវូម៉ិច លាយចំណី។
- បានចុះការពិនិត្យការចិញ្ចឹមមាន់បង្ហាញរបស់កសិករ កុយ ចន្ធី ភូមិមានជ័យ កសិករ ឡូញ ឆឹម និងកសិរ ប៉ាង ស៊ីវែង ភូមិសិរីមានរឹទ្ធិ ដែលសត្វមាន់មានសុខភាពល្អ កសិករ ហ៊ី សុខលាប នៅភូមិមានជ័យ ជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ឃុំស្រែសង្គម ណែនាំការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ (ញូវកាស អុត និង អាសន្នរោគ) ការប្រើប្រាស់ទូភ្ញាស់ស៊ុត ។

ចំនួនអ្នកចូលទស្សនា
Flag Counter