លោកប្រធាន និងអនុប្រធានមន្ទីរកសិកម្ម បានចុះពិនិត្យការដាំដុះដំណាំបន្លែ និងចែកពូជដំណាំដល់កសិករនៅក្នុងស្រុកកោះញែក
ចេញ​ផ្សាយ ១៦ ធ្នូ ២០២០
486

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ៖ ដោយមានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុASPIRE លោកប្រធាន លោកអនុប្រធានមន្ទីរ និងលោកទីប្រឹក្សា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះពិនិត្យការដាំដុះដំណាំបន្លែ របស់បណ្តុំអាជីវកម្មបន្លែសុវត្តិភាពអរបួនលើ និងបានចែកពូជបន្លែដល់សមាជិកបណ្តុំចំនួន ១១គ្រួសារ ដើម្បីដាំដុះស្តារឡើងវិញក្រោយពីបានជួបប្រទះគ្រោះធម្មជាតិដោយទឹកជំនន់កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ កន្លងមក រួមមានពូជស្ពៃក្តោប ០១កំប៉ុង  សណ្តែកកួរ ០១កំប៉ុង ស្ពៃខៀវ ០៤កំប៉ុង ស្ពៃជើងទា ០៤កំប៉ុង ខាត់ណាផ្កា ០២កញ្ចប់ ខ្ទឹមបារាំង ០៩កញ្ចប់ និងម្ទេសហាវ៉ៃ ០១កំប៉ុង ក្នុង១គ្រួសារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter