លោកប្រធានមន្ទីរកសិកម្ម បាននាំយកពូជខ្ទឹមស ចែកជូនកសិករចំនួន ០៥គ្រួសារ ដាំដុះសាកល្បង
ចេញ​ផ្សាយ ១៦ ធ្នូ ២០២០
597

មណ្ឌលគិរី ៖ ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ ដោយមានការណែនាំពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ជូនបងប្អូនកសិករ ចំនួន ០៥ គ្រួសារ ដើម្បីធ្វើការដាំដុះសាកល្បង ។ ក្នុងករណី ការដាំដុះប្រព្រឹត្តទៅបានល្អប្រសើរនោះ ក្រសួងនឹងមានផែនការពង្រីកដំណាំនេះឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការនាំចូលនាពេលអនាគត ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទី ក៏បានទៅពិនិត្យមើលដំណាំដំឡូងបារាំងដែលឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ពូជដំឡូងបារាំងជូនប្រជាកសិករ នាពេលកន្លងមក តាមរយៈលោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមក ហើយបានពិនិត្យឃើញថាមានការលូតលាស់ល្អប្រសើរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter