ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ សម្រាប់ពង្រឹងសហគមន៍កសិកម្ម ក្នុងខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ១៨ ធ្នូ ២០២០
673

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២០ ៖ លោកប្រធាន អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និង លោកប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានចូលរួមពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងស្ថានទូតជប៉ុនប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា(KUSANONE) និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សម្រាប់គម្រោងពង្រឹងសហគមន៍កសិកម្មនៅក្នុងស្រុកកោះញែក និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រួមមាន៖

១. មជ្ឈមណ្ឌលវេចខ្ចប់បន្លែ និង បន្ទប់ត្រជាក់ សម្រាប់សហគមន៍បន្លែនៅក្នុងក្រុងសែនមនោរម្យ

២. ម៉ាស៊ីនកិនស្រូវ និង ឃ្លាំង សម្រាប់សហគមន៍នៅក្នុងស្រុកកោះញែក។

ចំនួនអ្នកចូលទស្សនា
Flag Counter