ថ្ងៃអង្គារ-ពុធ ៦-៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២១ លោកប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម បានចុះពិនិត្យចំការពិសោធន៍ដំណាំខ្ទឹមស ដែលឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់ពូជជូនប្រជាកសិករ តាមរយៈលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក បានសង្កេតឃើញថាមានការដុះលូតលាស់ល្អ និងបានពិនិត្យដំណាំមួយចំនួនទៀតដូចជាដំឡូងបារាំង ការ៉ុត សាឡាត់ពណ៌ស្វាយ (Red Salad Bowl) ស្ពៃក្ដោប បូកគោ របស់កសិករឈ្មោះ គ្រី ម៉េងឈាង នៅសង្កាត់ស្ពានមានជ័យ កសិករ ឡង នី នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ និងកសិករ ភិន ផន នៅសង្កាត់សុខុដម ក្រុងសែនមនោរម្យ។