កិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើសគ្រួសារទទួលផល អនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២១
319

មណ្ឌលគិរី ៖ ថ្ងៃចន្ទ-អង្គារ ១១-១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៨-០៩ ខែ កុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺ កូវីត-១៩ (Covid-19) ក្នុងក្របខ័ណ្ឌរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើសគ្រួសារទទួលផល សម្រាប់គម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺ កូវីត-១៩ (Covid-19) នៅក្នុងស្រុកកោះញែក ក្នុងគោលបំណងបង្កើនផលិតកម្មកសិកម្មតាមរយៈការជំរុញផលិតកម្មដំណាំសាកវប្បកម្ម ផលិតកម្មបក្សីស្រុក និងវារីវប្បកម្ម ដើម្បីរួមចំណែកក្នុងការធានាសន្តិសុខស្បៀងនៅកម្ពុជា សម្រាប់អនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ។

ចំនួនអ្នកចូលទស្សនា
Flag Counter