កសិករខេត្តមណ្ឌលគិរី ទទួលជោគជ័យក្នុងការដាំដុះដំណាំខ្ទឹមស សាកល្បង
ចេញ​ផ្សាយ ១៧ មីនា ២០២១
557

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោកប្រធាន លោកអនុប្រធានមន្ទីរ លោកប្រធាន និងមន្ត្រីការិយាល័យ និងផលិតភាពកសិកម្ម បានចូលរួមប្រមូលផលដំណាំខ្ទឹមស របស់កសិករ ភិន ផន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ  ដែលបានដាំដុះសាកល្បងដំណាំខ្ទឹមស ដែលកន្លងមកដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី ក្នុងការផ្តល់ពូជខ្ទឹមសដល់កសិករសម្រាប់ធ្វើការដាំសាកល្បង ជាលទ្ធផលទទួលបានជោគជ័យ ទិន្នផលខ្ពស់ តម្រូវការលើទីផ្សារ និងប្រកបដោយគុណភាព សុវត្តិភាពដល់អ្នកប្រើប្រាស់ ហើយកសិករមានផែនការក្នុងការពង្រីកផ្ទៃដីបន្ថែមទៀត ដំណាំខ្ទឹមសគឺជាដំណាំដែលមានសក្កានុពល និងជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្តមណ្ឌលគិរី។

ចំនួនអ្នកចូលទស្សនា
Flag Counter