ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី និងចាក់វ៉ាក់សាំងដុំពកស្បែកលើសត្វគោជូនប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមា
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
82

មណ្ឌលគិរ ៖ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភះឆ្នាំ ២០២២ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយ មន្ត្រីកិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី និងចាក់វ៉ាក់សាំងដុំពកស្បែកលើសត្វគោជូនប្រជាពលរដ្ឋនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទទួលបានលទ្ធផលដូចខាងក្រោម ៖
-ចាក់វ៉ាក់សាំងសារទឹកគោ ២៥០ក្បាល
-ចាក់វ៉ាក់សាំងសារទឹកក្របី២៦ក្បាល
-ចាក់វ៉ាក់សាំងដុំពកស្បែកគោ២៥០ក្បាល

ចំនួនអ្នកចូលទស្សនា
Flag Counter