ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចូលរួមវេទិកាភាពជាដៃគូពហុភាគីដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
94

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការ WWF ចូលរួមសិក្ខាសាលាស្ដីពី វេទិកាភាពជាដៃគូពហុភាគីដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព ក្រោមអធិបតីភាព ឯកឧត្តម ញ៉ន សិទ្ធិ ភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុបចំនួន ៥២នាក់ក្នុងនោះ ស្រីចំនួន ១០នាក់ នៅផ្ទះសំណាក់ពេជ្រាដា ខេត្តមណ្ឌលគិរី។

ចំនួនអ្នកចូលទស្សនា
Flag Counter