ពិធីចែកធាតុចូលកសិកម្ម ជូនដល់កសិករនៅឃុំស្រែសង្គម និង ឃុំស្រែហ៊ុយ ស្រុកកោះញែក
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២២
113

មណ្ឌលគិរី ៖ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២២  លោកប្រធាន អនុប្រធានមន្ទីរ និងលោកប្រធានការិ.សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកអភិបាលស្រុក ឃុំ និងភូមិ បានចែកធាតុចូលកសិកម្ម ដែលជាជំនួយរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា ដល់កសិករនៅឃុំស្រែសង្គម និងឃុំស្រែហ៊ុយស្រុកកោះញែក ខេត្តមណ្ឌលគិរីសរុបចំនួន ៥០គ្រួសារ ស្មើនឹង កូនបន្លែសរុបចំនួន ២០ ០០០កូន សំណាញ់ជ័រចំនួន ៥០០គីឡូក្រាម និងជីលាមកមាន់ចំនួន ៧ ៥០០គីឡូក្រាម ក្នុងនោះរួមមាន៖
-ឃុំស្រែសង្គមសរុបចំនួន ៤៩ គ្រួសារទទួលបានកូនបន្លែចំនួន ១៩ ៦០០កូន សំណាញ់ជ័រចំនួន ៤៩០គីឡូក្រាម និងជីលាមកមាន់ចំនួន ៧ ៣៥០ គីឡូក្រាម
-ឃុំស្រែហ៊ុយចំនួន ១គ្រួសារទទួលបានធាតុចូលកសិកម្មកូនបន្លែចំនួន ៤០០កូន សំណាញ់ជ័រចំនួន ១០គីឡូក្រាម និងជីលាមកមាន់ចំនួន ១៥០ គីឡូក្រាម
ដោយ ០១គ្រួសារ ទទួលបានកូនដំណាំបន្លែចំនួន ៤០០កូន ជីលាមកមាន់ ចំនួន ១៥០គីឡូក្រាម និងសំណាញ់ជ័រចំនួន ១០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter