ពិធីចែកធាតុចូលកសិកម្ម ជូនដល់កសិករនៅឃុំណងឃីលិក និង ឃុំអរបួនលើ ស្រុកកោះញែក
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២២
115

មណ្ឌលគិរី ៖ ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះចែកធាតុចូលកសិកម្ម ដល់កសិករនៅឃុំណងឃីលឹក និងឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរីសរុបចំនួន ៣៤គ្រួសារ ស្មើនឹង កូនបន្លែសរុបចំនួន ១៣ ៦០០កូន សំណាញ់ជ័រចំនួន ៣៤០គីឡូក្រាម និងជីលាមកមាន់ចំនួន ៥ ១០០គីឡូក្រាម ក្នុងនោះរួមមាន៖
-ឃុំណងឃីលឹកសរុបចំនួន ៣០គ្រួសារទទួលបានកូនបន្លែចំនួន ១២ ០០០កូន សំណាញ់ជ័រចំនួន ៣០០គីឡូក្រាម និងជីលាមកមាន់ចំនួន ៤៥០០ គីឡូក្រាម
-ឃុំអបួនលើចំនួន ០៤គ្រួសារ ទទួលបានធាតុចូលកសិកម្មកូនបន្លែចំនួន ១ ៦០០កូន សំណាញ់ជ័រចំនួន ៤០គីឡូក្រាម និងជីលាមកមាន់ចំនួន ៦០០ គីឡូក្រាម
ដោយ ០១គ្រួសារ ទទួលបានកូនដំណាំបន្លែចំនួន ៤០០កូន ជីលាមកមាន់ ចំនួន ១៥០គីឡូក្រាម និងសំណាញ់ជ័រចំនួន ១០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter