មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះប្រមូលផលដំណាំខ្ទឹមស របស់កសិករក្នុងក្រុងសែនមនោរម្យ
ចេញ​ផ្សាយ ១៨ មីនា ២០២២
131

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២២ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះពិនិត្យការប្រមូលផលដំណាំខ្ទឹមស របស់កសិករ ឈ្មោះ ភិន ផន នៅភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ។ តាមអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងឆ្នាំ២០២១ ឲ្យមន្ទីរកសិកម្មខេត្តសាកល្បងដាំដំណាំខ្ទឹមស ឆ្នាំនេះជាឆ្នាំទីពីរនៃការដាំដំណាំខ្ទឹមសនេះ។ ជាលទ្ធផលសង្កេតឃើញថា ដំណាំនេះអាចដាំបានក្នុងខេត្ត និង ទទូលបានទិន្នផលល្អ ព្រមទាំងទទួលការគាំទ្រផងដែល។

ចំនួនអ្នកចូលទស្សនា
Flag Counter