មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងនៃគម្រោងពិពិធកសិកម្មកម្ពុជា ខេត្តមណ្ឌលគិរី បានបន្តសហការណ៍ជាមួយក្រុមហ៊ុនAPSARA ផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមត្រីអណ្តែង ១វគ្គ ដល់កសិករទទួលផលនៃគម្រោងឆ្លេីយតបបន្ទាន់ទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្រោមក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៅស្រុកកោះញែក និងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងក្រុង លោកស្រីអភិបាលរងស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងកសិករឃុំគោលដៅ និងបានចែកតង់ដល់កសិករចំនួន ៧៩គ្រួសារ ស្មេីនឹង ៧៩គ្រួសារ ក្នុងនោះ មានដូចជា៖
-ឃុំស្រែសង្គម ៩គ្រួសារ ស្មើ ៩តង់
-ឃុំអបួនលើ ១៣គ្រួសារ ស្មើរ ១៣តង់
-ឃុំស្រែហ៊ុយ ២៦គ្រួសារ ស្មើ ២៦តង់
-សង្កាត់ស្ពានមានជ័យ ១៤គ្រួសារ ស្មេីនឹង ១៤តង់
-សង្កាត់មនោរម្យ ០៩គ្រួសារ ស្មេីនឹង ៩តង់
-សង្កាត់សុខដុម ០៨ គ្រួសារ ស្មេីនឹង ៨តង់។