មណ្ឌលគិរី ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រុមការងារភ្នាក់ងារអនវត្តគម្រោងនៃគម្រោងពិពិធកសិកម្មកម្ពុជា ខេត្តមណ្ឌលគិរី បានសហការណ៍ជាមួយក្រុមហ៊ុនAPSARA ផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមត្រីអណ្តែង កង្កែប និងផ្តល់សម្ភារៈ ដល់កសិករទទួលផលនៃគម្រោងឆ្លេីយតបបន្ទាន់ទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្រោមក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ក្នុងស្រុកកែវសីមាដែលមានអ្នកទទួលផលចំនួន ៩៩គ្រួសារ (ត្រីចំនួន ៩៤គ្រួសារ កង្កែបចំនួន ០៥គ្រួសារ)ក្នុងនោះ៖
-ឃុំស្រែខ្ទុមចំនួន ៧៤គ្រួសារ (ត្រី ៧៣គ្រួសារ និងកង្កែប ០១គ្រួសារ)
-ឃុំស្រែព្រះចំនួន ២៥គ្រួសារ (ត្រី ២១គ្រួសារ និងកង្កែប ០៤គ្រួសារ) ។
+សម្ភារៈដែលបានចែកជូនគ្រួសារទទួលផល ដោយក្នុង ០១គ្រួសារទទួលបាន មានដូចជា៖
-តង់ប្លាស្ទិចទំហំ(៤មx៥មx០.៨ម) ចំនួន០១
-ទុយោ០១ដេីម វ៉ាន០១
-ថ្នាំ០៣កញ្ចប់
-ចំណីចំនួន ០៨បេ=១៩២គ.ក្រ។