មណ្ឌលគិរី ៖ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយក្រុមហ៊ុន APSARA បានចែកធាតុចូលកសិកម្មដល់កសិករទទួលផលនៃគម្រោងឆ្លេីយតបបន្ទាន់ទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្រោមអធិបតីភាព លោក ហេង សុខុម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងលោក លោកស្រីមេឃុំ បានចែក កូនត្រីអណ្តែងពូជ ចំណី ថ្នាំបំប៉ន នៅឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃអរបួនលើ ស្រុកកោះញែក ឃុំស្រែអំពូម និងឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលក្នុងមួយគ្រួសារទទួលបាន កូនត្រីអណ្ដែងពូជចំនួន ១ ០០០ ក្បាល ចំណីចំនួន ៨បេ ស្មើនឹងចំនួន ១៩២គីឡូក្រាម និងថ្នាំបំប៉នចំនួន ៣កញ្ចប់ ។