មណ្ឌលគិរី៖ ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានទទួលនិស្សិតឆ្នាំទី៣ ជំនាន់ទី២០ មហាវិទ្យាល័យកសិ-ឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះទស្សនកិច្ចសិក្សានៅក្នុងខេត្តមណ្ឌលគិរី ដើម្បីពិនិត្យការអនុវត្តជាក់ស្តែង របស់សហគមន៍ សិប្បកម្ម សហគ្រាស និងសិក្សាស្វែងយល់អំពីការកែច្នៃផលិតផលកសិកម្ម ពីបច្ចេកទេសការផលិត បច្ចេកទេសប្រមូលផល ការវេចខ្ចប់ និងការទុកដាក់ផលិតផលសម្រេច។