មណ្ឌលគិរី ៖ ព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ខ្ លោកប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហកាជាមួយ លោក សពៅ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះញែក ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ជូនប្រជាលរដ្ឋ នៅក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាលទ្ធផលចាក់បាន សត្វគោចំនួន ២១០ ក្បាល និងក្របី ២៣ក្បាល ។