ពិធីចែកពូជកូនឈើហូបផ្លែ ជូនប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ
ចេញ​ផ្សាយ ៣០ សីហា ២០២២
81

មណ្ឌលគិរី ៖ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធី ចែកពូជកូនឈើហូបផ្លែ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំបី មន្ទីរអង្គភាព អង្គភាពក្នុងខេត្ត បានចែកកូនឈើហូបផ្លែ សរុបចំនួន ៧០០ដើម រួមមានកូនប័រចំនួន៥០០ ដើម កូនទុរេនចំនួន ២០០ដើម ដល់ប្រជាពលរដ្ឋ  ចំនួន១០០គ្រួសារ ក្នុងនោះមាន ជាអតីតយុទ្ធជន ចំនួន៥០គ្រួសារ និងកសិករចំនួន ៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបានមាន ប័រចំនួន ៥ដើម ទុរេន ចំនួន ២ ដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter