កិច្ចប្រជុំជ្រើសរើស និងពង្រឹងសមត្ថភាពគណៈកម្មាការគ្រប់គ្រងមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល របស់កម្មវិធីASPIRE
ចេញ​ផ្សាយ ១២ កញ្ញា ២០២២
164

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២២  លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីអនុវត្តកម្មវិធី ASPIRE សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំកិច្ចប្រជុំជ្រើសរើស និងពង្រឹងសមត្ថភាពគណៈកម្មាការគ្រប់គ្រងមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល របស់កម្មវិធីASPIRE នៅក្នុងឃុំស្រែសង្គម និងឃុំអរបួនលើ ស្រុកកោះញែក ដែលមានអ្នកចូលរួមសរុប  ៣៧នាក់ ស្រី ២០នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
- បានជ្រើសរើសគណៈកម្មាការ ចំនួន ០៥ នាក់ ស្រី ៣នាក់ នៅឃុំស្រែសង្គម និង ចំនួន ០៥នាក់ ស្រី ០១នាក់ នៅឃុំអរបួនលើ
- កសិករយល់ស្រប តាមការណែនាំរបស់មន្ទីរក្នុងការប្រើប្រាស់ អគារ (ប្រមូលផ្តុំកសិផលសម្រាប់បោះដុំ និងលក់រាយ )
- សកម្មភាពអនុវត្តបន្ត គ្រោងរៀបចំលក់ដូរនៅខែបន្ទាប់។ 
+ បន្ដចុះត្រួតពិនិត្យ កសិករ ចិញ្ចឹមជ្រូក និង ចិញ្ចឹមត្រី នៅក្នុងឃុំស្រែសង្គម ជាលទ្ធផល៖
- កសិករ ជ្រូកបង្ហាញ ផលិតកូន លក់បានក្នុងតម្លៃ ៣៥០ ០០០ រៀល/កូន 
- កសិករ ចិញ្ចឹមត្រីអណ្ដែង លក់បានក្នុងតម្លៃ បោះដុំ ៦៥០០រៀល/គីឡូក្រាម លក់រាយ បាន តម្លៃ ១០ ០០០រៀល/គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter