សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌច្បាប់ស្ដីពីសហគមន៍កសិកម្ម នៅឃុំពូជ្រៃ ស្រុកពេជ្រាដា
ចេញ​ផ្សាយ ១២ កញ្ញា ២០២២
339

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មសហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ លោកទីប្រឹក្សាកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំពូជ្រៃ និងអង្គការការីតាស់កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌច្បាប់ស្ដីពីសហគមន៍កសិកម្មជាមួយសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែស្រុកពេជ្រាដា ក្រោមអធិបតីភាពលោកស្រី ស៊ូ សន្ទរី សមាជិក ក្រុមប្រឹក្សាឃុំពូជ្រៃ ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់ ក្នុងនោះស្រីចំនួន ១២នាក់ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលទទួលបានលទ្ធផលដូចខាងក្រោម÷
១.យល់ដឹងកាន់តែច្បាស់ស្ដីពីច្បាប់សហគមន៍កសិកម្មនិងអត្ថប្រយោជន៍ក្នុងការបង្កើសហគមន៍កសិកម្ម
២.យល់ដឹងកាន់តែច្បាស់ស្ដីពីលក្ខន្ធិកៈនិងបទបញ្ជាផ្ទៃក្នុង
៣.សមាជិកទាំងអស់បានឯកភាពជាវភាគហ៊ុនក្នុង ០១ហ៊ុន ៥០ ០០០រៀល និងបង់ប្រាក់សមាជិកភាពចំនួន ៥០០០ រៀលក្នុង០១នាក់ 
៤.សមាជិកបានឯកភាពដាក់ឈ្មោះសហគមន៍ថា <<សហគមន៍កសិកម្មពូជ្រៃសាមគ្គី>> ដែលមានអក្សរកាត់ ស.ក ព.ស.គ ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter