ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ចុះពិនិត្យការដាំដុះដំឡូងបារាំងរបស់កសិករក្នុងក្រុងសែនមនោរម្យ
ចេញ​ផ្សាយ ៣១ មករា ២០២៣
216

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកបណ្ឌិត CHO HYUN-MOOK ទីប្រឹក្សាបច្ចេកទេសដំណាំដំឡូងបារាំង ១. បានចុះពិនិត្យការលូតលាស់ និងធ្វើការវាយតម្លៃចំណាត់ថ្នាក់ពូជដំឡូងបារាំងទាំង០៩ ពូជដែលបានដាំដុះពិសោធន៍ក្នុងផ្ទះសំណាញ់របស់កសិករ គ្រី ម៉េងឈាង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
២. បានចុះពិនិត្យការងារប្រមូលផលដំណាំឆៃថាវកូរ៉េ និងការងារដាំដុះដំណាំដំឡូងបារាំង របស់កសិករ គុល រ៉េន នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter