កម្មវិធីចុះកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងការអភិវឌ្ឍន៍ដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ០៣ មីនា ២០២៣
207

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយ ក្រុមហ៊ុនខូហ្វី និងអង្គការ SNV រៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងការអភិវឌ្ឍន៍ដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយ ក្រុមហ៊ុន KOFI និងអង្គការ SNV ក្រោមអធិបតីភាព ឯកឧត្តម ស៊ន សារុន អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាល ប្រធានមន្ទីរមន្ទីរពាក់ព័ន្ធ អភិបាលរង ក្រុង/ស្រុក មេឃុំ ចៅសង្កាត់ អង្គការពាក់ព័ន្ធ សហគមន៍កសិកម្ម និងកសិករដាំដុះដំណាំកាហ្វេ ដែលពិធីនេះប្រព្រឹត្តទៅនៅរីស៊ត ខេអិន&អិន ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter