លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងមន្ត្រីជំនាញ ចុះប្រមូលផលពូជដំឡូងបារាំងពិសោធន៍
ចេញ​ផ្សាយ ០៣ មីនា ២០២៣
217

មណ្ឌលគិរី ៖ ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធាន និងមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយលោកបណ្ឌិត CHO HYUN-MOOK ទីប្រឹក្សាបច្ចេកទេសដំណាំដំឡូងបារាំងប្រទេសកូរ៉េ បានធ្វើការប្រមូលផលពូជដំឡូងបារាំងទាំង ១០ពូជ ដែលបានធ្វើការដាំដុះពិសោធន៍នៅក្នុងផ្ទៈសំណាញ់របស់កសិករឈ្មោះ គ្រី ម៉េងឈាង  ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និងរក្សាទុកធ្វើពូជនៅរដូវស្សានាពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter