មណ្ឌលគិរី ៖ ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីគម្រោងពិពិធកម្មCASDP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌ គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានចុះប្រមូលសំណាក និងអង្កេតតាមដានសមាសភាពចង្រៃទៅដំណាំម្រេច ដឹកនាំដោយ លោក យ៉ា ភោគ អនុប្រធានការិយាល័យនាយកដ្ឋានកសិកម្ម នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ដែលមានគោលបំណង÷
១.ដើម្បីសិក្សា និងប្រមូលពត៌មាន ជម្ងឺ និងសត្វល្អិតដែលវិវត្តថ្មី
២.ចងក្រងឯកសារ និងផ្សព្វផ្សាយពីវិធាន កាការពារ និងព្យាបាល
៣.ជាឯកសារគាំទ្រសម្រាប់កានាំចេញម្រេចទៅក្រៅប្រទេស (ចិន និងអ៉ឺរ៉ុប...)