កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយវេទិកាពហុភាគីពាក់ព័ន្ធ លើខ្សែច្រវាក់ផលិតកម្មដំណាំកាហ្វេ ក្នុងខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ២៩ កញ្ញា ២០២៣
1,142

មណ្ឌលគិរី ៖ ថ្ងៃច័ន្ទ-អង្គារ ១១-១២ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអង្គការ SNV និងក្រុមហ៊ុនខូហ្វី ខូ អិលធីឌី (KOFI CO.LTD) បានរៀបចំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយវេទិកាពហុភាគីពាក់ព័ន្ធ លើខ្សែច្រវាកើផលិតកម្មដំណាំកាហ្វេ ក្រោមអធិបតីភាព លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១២៤នាក់ ស្រីចំនួន ៣០ នាក់ នៅសាលាឃុំ ប៊ូស្រា ស្រុកពេជ្រាដា និងសាលាឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កិច្ចប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ÷
១.ការធ្វើឱ្យមានខ្សែច្រវ៉ាក់ផលិតផលដំណាំកាហ្វេមានគុណភាពខ្ពស់តាមរយៈការចុះកិច្ចសន្យា
២.ផ្សព្វផ្សាយពីផលប្រយោជន៍ដល់សមាជិកក្រុមដាំដុះដំណាំកាហ្វេ
៣.ប្រឹក្សាយោបល់រវាងក្រុមផលិតអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ
៤.ផ្សព្វផ្សាយពី ពង្រាងកិច្ចសន្យា ទិញ-លក់ កាហ្វេ សើម ការកំណត់តម្លៃកាហ្វេសើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter