ពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា
ចេញ​ផ្សាយ ០២ តុលា ២០២៣
1,112

មណ្ឌលគិរី៖ ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៣ ក្រុមការងារគម្រោងពិពិធកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសម្របសម្រួលរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុន វិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី ដែលទទួលបានការអនុម័តលើផែនការអាជីវកម្ម ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិស នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី តំណាងភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាក្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំសហគមន៍ រួមទាំងសមាជិកក្រុមផលិតជាច្រើនរូប ដែលប្រព្រឹត្តទៅនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។

ចំនួនអ្នកចូលទស្សនា
Flag Counter