មន្ទីរកសិកម្មបានបើកវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសដាំដំណាំកាហ្វេដែលធន់នឹងការប្រែប្រួលអាកាសធាតុ(មុន និងក្រោយប្រមូលផល) លើដំណាំកាហ្វេ
ចេញ​ផ្សាយ ០៣ តុលា ២០២៣
1,124

មណ្ឌលគិរី ៖ ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍ដំណាំកាហ្វេ ខេត្តមណ្ឌលគិរី  នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុន កូហ្វី ខូ អិលធីឌី  និងអង្គការ SNV បានបើកវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសដាំដំណាំកាហ្វេដែលធន់នឹងការប្រែប្រួលអាកាសធាតុ(មុន និងក្រោយប្រមូលផល) ដល់ក្រុមកាហ្វេប៊ូស្រា ដែលមានកសិករចូលរួម ៣០នាក់ (ស្រី ១៣នាក់) នៅភូមិពទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា និង អ្នកចូលរួមសរុបចំនួន ៤៣នាក់ (ស្រី ១៥នាក់) នៅភូមិពូត្រែងឃុំដាក់ដាំ ស្រុកអូររាំង វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង÷
១.ផ្សព្វផ្សាយពីផលប្រយោជន៍មុននិងក្រោយប្រមូលផលលើដំណាំកាហ្វេ
២.ផ្តល់វិធីសាស្រ្ត និងការជ្រើសរើសគ្រាប់កាហ្វេដោយការដាក់ពិន្ទុទៅតាមចំណាត់ថ្នាក់ 
៣.ធ្វើឲ្យកាហ្វេមានតម្លៃខ្ពស់ តាមរយៈការប្រមូលផលតាមស្តង់ដា និងអនាម័យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter