មន្ទីរកសិកម្មខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនខូហ្វី និងអង្គការSNV រៀបចំកិច្ចប្រជុំស្តីពីវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ជាមួយសមាជិកក្រុមដំណាំកាហ្វេ
ចេញ​ផ្សាយ ០៥ តុលា ២០២៣
1,186

មណ្ឌលគិរី ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុនខូហ្វី និងអង្គការSNV បានរៀបចំកិច្ចប្រជុំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ រវាងក្រុមអ្នកផលិតកាហ្វេ និងក្រុមហ៊ុនខូហ្វី ជាអ្នកប្រមូលទិញផលិតផលកាហ្វេស្រស់ ដោយមានចូលរួមពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ តំណាងក្រុមហ៊ុនខូហ្វី និងតំណាងអង្គការSNV ព្រមទាំងលោក លោកស្រី ចៅសង្កាត់ លោកមេភូមិ និងបងប្អូនសមាជិកក្រុមកាហ្វេនៅក្រុងសែនមនោរម្យជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។

ការរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាប្រមូលធាតុចូលពីគ្រប់ភាគី ឈានទៅរៀបចំកិច្ចសន្យាស្តីពីផលិតកម្ម កសិកម្មតាមកិច្ចសន្យាលើផលិតផលកាហ្វេស្រស់ ដែលបានបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតនូវភាពជឿទុកចិត្តគ្នារវាង ក្រុមផលិត និងក្រុមហ៊ុនប្រមូលទិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter