មណ្ឌលគិរី៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុនខូហ្វី និងអង្គការSNV បានរៀបចំកិច្ចប្រជុំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ រវាងក្រុមអ្នកផលិតកាហ្វេ និងក្រុមហ៊ុនខូហ្វី ជាអ្នកប្រមូលទិញផលិតផលកាហ្វេស្រស់ ដោយមានចូលរួមពីលោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុនខូហ្វី និងតំណាងអង្គការSNV ព្រមទាំងលោក លោកស្រី ជំទប់ ជំទប់រង លោកមេភូមិ និងបងប្អូនសមាជិកក្រុមកាហ្វេនៅឃុំដាក់ដាំ ស្រុកអូររាំងជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាឃុំដាក់ដាំ។
ការរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាប្រមូលធាតុចូលពីគ្រប់ភាគី ឈានទៅរៀបចំកិច្ចសន្យាស្តីពីផលិតកម្ម កសិកម្មតាមកិច្ចសន្យាលើផលិតផលកាហ្វេស្រស់ ដែលបានបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតនូវភាពជឿទុកចិត្តគ្នារវាង ក្រុមផលិត និងក្រុមហ៊ុនប្រមូលទិញ។