មណ្ឌលគិរី៖ ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងវត្តមានរបស់ លោក លោកស្រី អនុប្រធានមន្ទីរ ការិយាល័យជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ។ ក្នុងកិច្ចប្រជុំនេះ ការិយាល័យជំនាញ និងខណ្ឌទាំងពីរ បានធ្វើបទបង្ហាញអំពីការងារអនុវត្តក្នុងឆ្នាំ២០២៣ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៤ ។ ក្រោយការធ្វើបទបង្ហាញ លោកបណ្ឌិតប្រធាន ក៏បានធ្វើការណែនាំតម្រង់ទិសសម្រាប់ ការិយាល័យជំនាញ និងខណ្ឌទាំងពីរ ដើម្បីយកទៅអនុវត្តអោយកាន់តែទទួលបាននូវលទ្ធផលបន្ថែមទៀតផងដែរ ។