មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា កងកម្លាំងទាំងបី លោក លោកប្រធាន អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាច្រើនរូបផងដែរ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ និង ឯកឧត្តម ថង សាវុន បានមានមតិណែនាំ និងផ្ដល់អនុសាសន៍ល្អៗ សម្រាប់មន្ទីរដើម្បីយកទៅអនុវត្តបន្ថែមទៀត ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មនៅក្នុងខេត្ត កាន់តែរីកចម្រើនបន្ថែមទៀត ។ ក្រោយចប់កិច្ចប្រជុំក៏មានកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកសិកម្មល្អ ដល់កសិករគម្រូក្នុងខេត្ត និងមេដាយការងារ ដល់មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តផងដែរ ។