មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះប្រមូលទិន្នន័យការដាំដុះដំណាំដំឡូងបារាំងរបស់កសិករក្នុងក្រុងសែនមនោរម្យ
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២៤
138

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយជំនាញការប្រទេសកូរ៉េនៃគម្រោងការធ្វើបង្ហាញ និងខ្សែច្រវាក់ផលិតកម្មបន្លែដែលមានតម្លៃខ្ពស់នៅតំបន់ភ្នំ ដោយមានការចូលរួមដោយ លោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះប្រមូលទិន្នន័យកម្ពស់ដើម ចំនួនដើម ទម្ងន់ដើម ចំនួនមើម ទម្ងន់មើម របស់ដំឡូងបារាំង ដែលបានដាំដុះរយៈពេល ៧០ថ្ងៃ នៅចំការកសិករ គល់ រេន នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter