ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះចាក់វ៉ាក់សាំងការពារជំងឺសត្វជូនប្រជាពលរដ្ឋ នៅស្រុកកែវសីមា
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២៤
106

មណ្ឌលគិរី ៖ ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយលោកស្រីអនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ស្រុកកែវសីមា ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនសត្វប្រជាពលរដ្ឋក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីក្នុងគោលបំណងដើម្បីការពារ និងកាត់បន្ថយការចម្លងជំងឺសត្វ។
+ជាលទ្ទផល
-គោ ចំនួន ១៤៧ក្បាល
-ក្របី ចំនួន ២៩ក្បាល

ចំនួនអ្នកចូលទស្សនា
Flag Counter