មន្ត្រីការិយាល័យកៅស៊ូ ចុះបង្រៀនការអនុវត្តកសិកម្មល្អលើការប្រមូលផលទឹកជ័រដល់កសិករ
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២៤
143

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការ WWF ចុះបង្រៀនការអនុវត្តកសិកម្មល្អលើការប្រមូលផលទឹកជ័រដល់កសិករកៅស៊ូគ្រួសារ នៅឃុំ ក្រង់តេះ ស្រុកពេជ្រាដា ដែលមានអ្នកចូលរួមសរុប ៣៣នាក់ ស្រី ១៦នាក់។ បច្ចុប្បន្នយើងសង្កេតឃើញថាកសិករកៅស៊ូគ្រួសារមួយចំនួន បានអនុវត្តបច្ចេកទេសចៀរជ័រមិនបានត្រឹមត្រូវ ដែលធ្វើឱ្យមានការជួបប្រទះបញ្ហាជាច្រើនជាពិសេសជំងឺស្ងួតមុខចៀរ ដែលបង្កឱ្យការប្រមូលផលទឹកជ័រមានការធ្លាក់ចុះ។ ហេតុដូចនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយអង្គការ WWF រៀបចំការបង្រៀននេះឡើងក្នុងគោលបំណង គឺដើម្បីពង្រឹងចំណេះដឹងរបស់កសិករ ឱ្យអនុវត្តបច្ចេកទេសចៀរជ័របានត្រឹមត្រូវ ទទួលបានផលប្រកបដោយចីរភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter