មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រគល់សម្ភារប្រើប្រាស់ ដល់សហគមន៍សាមគ្គីភូមិទួល ក្រោមការឧបត្ថម្ភរបស់អង្គការ ឌី ភី អេ (DPA) ប្រចាំខេត្តមណ្ឌលគិរី ស្ថិតអគារសហគមន៍ផ្ទាល់ ដែលមានទីតាំងនៅភូមិទួល ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សម្ភារដែលបានប្រគល់ជូនសហគមន៍កសិកម្ម រួមមាន ត្រាក់ទ័រ ចំនួន ០១គ្រឿង និង ម៉ាស៊ីនស្ទង់ស្រូវ ចំនួន ០២គ្រឿង ដើម្បីសម្រួលដល់ការធ្វើស្រែចំការរបស់ប្រជាកសិករ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក្នុងសហគមន៍ផងដែរ។