ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះចាក់វ៉ាក់សាំងការពារជំងឺសត្វជូនប្រជាពលរដ្ឋ នៅស្រុកកែវសីមា
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២៤
140

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយ លោកស្រីអនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ស្រុកកែវសីមា ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនសត្វប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីការពារ និងកាត់បន្ថយការចម្លងជំងឺ។ ជាលទ្ទផលដូចមានខាងក្រោម ៖
-សត្វគោ បានចំនួន ២១៣ក្បាល
-សត្វក្របី បានចំនួន ២១ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter