មណ្ឌលគិរី ៖ ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងមានការចូលរួមពី លោកអនុប្រធានមន្ទីរ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈេី លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញទាំង១០ មន្ត្រីរដ្ឋបាលខណ្ឌជលផល ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតប្រធាន បានណែនាំ និងផ្ដល់អនុសាសន៍បន្ថែមទៀត សម្រាប់ខណ្ឌទាំងពីរ និងការិយាល័យជំនាញ ដើម្បីពង្រឹងការងារអនុវត្តជាប្រចាំ និងរៀបចំផែនការសកម្មភាពអនុវត្តឱ្យបានទាន់ពេលវេលា។