មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះចាក់វ៉ាក់សាំងការពារជំងឺសត្វជូនប្រជាពលរដ្ឋ នៅស្រុកកែវសីមា
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៤
113

មណ្ឌលគិរី ៖ ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ២០២៤ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយ លោកស្រីអនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកកែវសីមា ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកសត្វគោ-ក្របី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិស្រែពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីការពារ និងកាត់បន្ថយការចម្លងជំងឺ។ ជាលទ្ទផល៖
-សត្វគោ ចាក់បានចំនួន ២០១ក្បាល
-សត្វក្របី ចាក់បានចំនួន ៣៧ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter