លោកបណ្ឌិតប្រធានមន្ទីរកសិកម្ម បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកកោះញែក
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
145

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាព លោក ឈឹម កាន
អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពី លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំណងឃីលិក ស្រុកកោះញែក។

ចំនួនអ្នកចូលទស្សនា
Flag Counter